ព្រះទ្រង់កំពុងស្តាប់
នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។
ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់ ពេញមួយថ្ងៃ(៥៥:១៧) ហើយនៅចំពោះមុខការចោទប្រកាន់ និងមួលបង្កាច់ យើងត្រូវផ្ចង់ចិត្តទាំងស្រុង ទៅលើការអធិស្ឋាន(១០៩:៤)។ យើងយកការអធិស្ឋានជាផ្លូវនៃជីវិត ព្រោះយើងចង់នៅជាប់ជាមួយព្រះ(៤២:១-៤ ៨៤:១-២ ១៣០:៥-៦)។…
របស់ដែលលុយមិនអាចទិញបាន
លោកមៃឃល សែនដេល(Michael Sandel) ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា របស់ដែលលុយមិនអាចទិញបាន បានមានប្រសាសន៍ថា “មានរបស់ខ្លះលុយមិនអាចទិញបានទេ តែសព្វថ្ងៃនេះ មានរបស់តិចណាស់ ដែលលុយមិនអាចទិញបាន”។ នៅអាមេរិក អ្នកទោសអាចបង់លុយ ៩០ដុល្លា ក្នុងមួយយប់ ដើម្បីឲ្យបានដេកក្នុងបន្ទប់ឃុំឃាំងដែលទំនើបជាងមុន។ នៅអាហ្វ្រិកពួកមនុស្សខិលខូចអាចបង់លុយ២៥ម៉ឺនដុល្លា ដើម្បីទិញសិទ្ធិប្រម៉ាញ់សត្វរមាសដែលជិតផុតពូជ ហើយគេអាចទិញលេខទូរស័ព្ទពិសេសសម្រាប់វេជ្ជបណ្ឌិត ក្នុងតម្លៃ១៥០០ដុល្លា។ ដូចនេះ គេហាក់ដូចជាស្ទើរតែអាចទិញអ្វីៗគ្រប់យ៉ាង។
ប៉ុន្តែ មានរបស់មួយដែលលុយមិនអាចទិញបាន គឺការប្រោសលោះ ឲ្យរួចពីចំណងនៃអំពើបាប។ ពេលដែលសាវ័កប៉ុលចាប់ផ្តើមតែងបទគម្ពីរ អំពីលក្ខណៈនៃព្រះគុណដ៏ធ្ងន់របស់ព្រះ ដែលទ្រង់ប្រទានក្នុងផែនការសង្រ្គោះ តាមរយៈព្រះយេស៊ូវ គាត់បានសរសើរដំកើងទ្រង់ថា “យើងបានសេចក្តីប្រោសលោះ នៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧-៨)។
ការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង គឺជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីរំដោះយើងឲ្យរួចពីអំពើបាប។ ហើយមានតែទ្រង់ទេ ដែលអាចបង់ថ្លៃលោះយើង ព្រោះទ្រង់ជាព្រះរាជបុត្រានៃព្រះ ដែលល្អឥតខ្ចោះ។ យើងអាចឆ្លើយតប ចំពោះព្រះគុណដ៏ថ្លៃឧត្តម្ភ ដែលយើងទទួលដោយឥតគិតថ្លៃនោះ ដោយសរសើរដំកើងអស់ពីចិត្ត ហើយប្តេជ្ញាចិត្តចំពោះព្រះ ដែលបានប្រោសលោះយើងឲ្យរួចពីបាប តាមរយៈព្រះយេស៊ូវ(១:១៣-១៤)។
សូមសរសើរព្រះដ៏មានព្រះជន្មរស់នៃយើង ដ្បិតទ្រង់បានយាងមកលោះយើងឲ្យរួចពីបាប!-Marvin Williams
វង្វេងចេញពីសេចក្តីពិត
មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។
ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។
ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។
ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់ ហើយមើលថែរយើង។-Marvin Williams
ឈប់រអ៊ូទៀត
ពេលលោកមែក លូខាដូ(Max Lucado) ចូលរួមក្នុងការរត់ប្រណាំង ហែលទឹក និងជិះកង់ ដែលមានចម្ងាយសរុប១១៣គីឡូម៉ែត្រ គាត់បានពិសោធនឹងអំណាចអវិជ្ជមាននៃការរអ៊ូរទាំ។ គាត់មានប្រសាសន៍ថា “បន្ទាប់ពីបានហែលទឹកបាន ២គីឡូម៉ែត្រ ហើយជិះកង់បាន៩០គីឡ៉ូម៉ែត្រ គាត់មិនសូវមានកម្លាំង សម្រាប់រត់ប្រណាំងចម្ងាយ២១គីឡ៉ូម៉ែត្រទៀតទេ។ ហើយអ្នកដែលរត់ត្រឹកៗនៅក្បែរគាត់ ក៏គ្មានកម្លាំងច្រើនដែរ។ គាត់គិតថា គាត់ល្ងង់ខ្លាំងណាស់ ដែលបានសម្រេចចិត្ត ចូលរួមការប្រកួតនេះ។ គាត់ចង់បោះបង់ការប្រកួត។ តែលោកមែកដឹងថា បើគាត់នៅតែបន្តស្តាប់សម្លេងរអ៊ូរទាំងនេះទៀត គាត់មុខជាមិនអាចទៅមុខទៀតបានទេ។ ដូចនេះ គាត់ក៏ឈប់ស្តាប់សម្លេងរអ៊ូនោះ ហើយក៏បានបន្តរត់ទៅមុខទៀត។
បន្ទាប់ពីពួកអ៊ីស្រាអែលបានភាសខ្លួន ចេញពីនគរអេស៊ីព្ទហើយ មានអ្នកដែលរអ៊ូរទាំទាស់នឹងព្រះ ហើយក៏មានមនុស្សជាច្រើនបានស្តាប់ការអ៊ូរទាំងនោះ ហើយមិនយូរប៉ុន្មានពួកគេក៏បានរអ៊ូរទំាទាស់នឹងព្រះព្រមគ្នា។ ការនេះបានធ្វើឲ្យព្រះទ្រង់មានសេចក្តីក្រោធ។ ព្រះទ្រង់បានរំដោះពួកអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ នៅនគរអេស៊ីព្ទ ហើយបានសព្វព្រះទ័យនឹងគង់នៅកណ្តាលចំណោមពួកគេ តែពួកគេនៅតែរអ៊ូរទាំ។ ពួកគេបានរអ៊ូអំពីការពិបាក នៅវាលរហោស្ថាន ហើយមិនពេញចិត្តនឹងនំម៉ាណាដែលព្រះប្រទានប្រចាំថ្ងៃ។ ពួកគេបានរអ៊ូរទាំ ទាំងភ្លេចថា នំម៉ាណាជាអំណោយមកពីព្រះហស្តនៃក្តីស្រឡាញ់របស់ព្រះ(ជនគណនា ១១:៦)។ ដោយសារការរអ៊ូរទាំបានបំពុលចិត្តពួកគេ ឲ្យលែងដឹងគុណព្រះ ហើយអាចឆ្លងរាលដាលក្នុងចំណោមពួកគេ ព្រះទ្រង់ក៏បានសម្រេចព្រះទ័យជំនុំជំរះពួកគេ។
ដើម្បីឲ្យយើងចាកចេញពីការរអ៊ូរទាំ និងការមិនដឹងគុណព្រះ ចូរយើងរំឭកខ្លួនឯងជារៀងរាល់ថ្ងៃ អំពីភាពស្មោះត្រង់ និងសេចក្តីល្អ ដែលព្រះទ្រង់មានចំពោះយើង។-Marvin Williams
ពាក្យសម្តី ដែលនិយាយចំពេល
នៅបច្ចឹមប្រទេស មានពាក្យស្លោកមួយពោលថា “ការស្គាល់ពេលវេលា គឺសំខាន់សម្រាប់គ្រប់ការទំាងអស់”។ ព្រះគម្ពីរក៏បានបង្រៀនផងដែរថា យើងត្រូវនិយាយស្តី និងប្រើពាក្យសម្តីឲ្យត្រូវពេល។ ចូរគិតអំពីពេលដែលព្រះបានប្រើអ្នក ឲ្យនិយាយលើកទឹកចិត្តនរណាម្នាក់ ចំពេលល្អ ឬគិតអំពីពេលដែលអ្នកចង់និយាយ តែអ្នកមិនបាននិយាយ ដោយសារពេលវេលាមិនអំណោយផល។
ព្រះគម្ពីរបានចែងថា មានពេលសម្រាប់និយាយ និងពេលនៅស្ងៀម(សាស្តា ៣:៧)។ ម្យ៉ាងទៀត ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពាក្យសម្តីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ដែលគេឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ(សុភាសិត ២៥:១១-១២)។ ការស្គាល់ពេលដែលត្រូវនិយាយ គឺចំណេញដល់អ្នកនិយាយ និងអ្នកស្តាប់ ទោះនោះជាពាក្យសម្តីនៃសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត ឬការស្តីបន្ទោសក្តី។ ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពេលដែលយើងចង់បញ្ចេញកំហឹង បន្ទាបបន្ថោក ឬនិយាយដើមអ្នកជិតខាងណាម្នាក់ យើងត្រូវទប់អណ្តាតរបស់យើង ដោយដឹងថា ពេលនោះជាពេលដែលត្រូវនៅស្ងៀម(១១:១២-១៣)។ ពេលដែលសម្តីប៉ប៉ាច់ប៉ប៉ោច ឬកំហឹងនាំឲ្យយើងធ្វើបាបទាស់នឹងព្រះ ឬអ្នកដទៃ នោះយើងអាចជម្នះនឹងការល្បួងនេះបាន ដោយទប់បបូរមាត់ ហើយយឺតនឹងនិយាយ(១០:១៩ យ៉ាកុប ១:១៩)។
ជាញឹកញាប់ យើងច្រើនតែពិបាកក្នុងការនិយាយ ដោយមិនដឹងថា ត្រូវនិយាយអ្វី ហើយត្រូវនិយាយពេលណាទើបល្អ។ តែព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យយើងដឹងថា ត្រូវនិយាយពីអ្វី ហើយនិយាយពេលណា ដោយអាកប្បកិរិយ៉ាដ៏ត្រឹមត្រូវ ដើម្បីជាប្រយោជន៍អ្នកដទៃ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។-Marvin…
ឫសគល់នៃសេចក្តីស្លាប់
កញ្ញាឡូរេន ខូណាគី(Lauren Kornacki) មានចិត្តសប្បាយរីករាយ ដែលបានទៅរៀន នៅថ្នាក់ជួយសង្រ្គោះបឋម តែកាលនោះ នាងមិនបាននឹកស្មានថា នឹងបានអនុវត្តការជួយសង្រ្គោះនោះ សម្រាប់នរណាម្នាក់ ឬសម្រាប់មនុស្សជាទីស្រឡាញ់ក្នុងពេលឆាប់ៗឡើយ។ ថ្ងៃមួយ ពេលឪពុករបស់នាងកំពុងជួសជុលឡានរបស់គាត់ ដែកគ្រីបក៏បានដួល បណ្តាលឲ្យឡានសង្កត់មកលើគាត់។ សារពត៌មានក៏បានផ្សាយអំពីហេតុការណ៍នេះថា កញ្ញាឡូរេន ដែលមានអាយុ២២ឆ្នាំ បានបំបាស់ឡានដែលមានទម្ងន់ជាង១តោនកន្លះ ដោយគ្មានចិត្តអល់ឯក ល្មមនឹងអាចទាញគាត់ចេញពីក្រោមឡាននោះបាន។ បន្ទាប់មក នាងក៏បានធ្វើការជួយសង្រ្គោះបឋម ដល់ឪពុកនាង រហូតដល់ពេលដែលឡានពេទ្យមកដល់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការជួយសង្រ្គោះដែលអស្ចារ្យជាងនេះទៀត គឺការជួយសង្រ្គោះរបស់ព្រះយេស៊ូវ ដែលរំដោះយើងឲ្យរួចពីបាប ដោយការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ពេលព្រះយេស៊ូវចាត់ពួកសាវ័កទាំង១២នាក់ ឲ្យចេញទៅធ្វើការថ្វាយព្រះអង្គ ព្រះអង្គបានឲ្យពួកគេផ្សាយដំណឹងល្អ ដើម្បីឲ្យគេបានដឹងថា ព្រះអង្គសព្វព្រះទ័យនឹងជួយសង្រ្គោះមនុស្សលោក(លូកា ៩:១-៦)។ ពួកគេមិនបានធ្វើកិច្ចការនេះ ដោយពឹងអាងកម្លាំងខ្លួនឯងឡើយ តែពេលដែលពួកគេបង្រៀនអ្នកដទៃ អំពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ព្រះអង្គបានត្រៀមខ្លួនជាស្រេច ដើម្បីលើកបន្ទុកដ៏ធ្ងន់នៃអំពើបាប ចេញពីជីវិតរបស់អ្នកដែលបានឮដំណឹងល្អនៃសេចក្តីសង្រ្គោះ។ ការអធិប្បាយ និងការប្រោសជម្ងឺ ដែលពួកគេបានធ្វើដោយអំណាច និងចេស្តារបស់ព្រះយេស៊ូវ គឺបានបង្ហាញថា ព្រះយេស៊ូវពិតជាបាននាំការសង្រ្គោះរបស់ព្រះ មកក្នុងលោកិយនេះមែន។
សព្វថ្ងៃនេះ មានមនុស្សជាច្រើន កំពុងជាប់នៅក្រោមទម្ងន់នៃអំពើបាប តែព្រះដ៏អស្ចារ្យនៃយើង អាចសង្រ្គោះយើង ឲ្យរួចពីបន្ទុកទាំងនោះបាន ហើយព្រះអង្គក៏ចាត់យើងឲ្យចេញទៅក្នុងលោកិយ ដើម្បីប្រាប់អ្នកដទៃថា ព្រះអង្គអាចរំដោះពួកគេឲ្យរួចពីបាបផងដែរ។-Marvin Williams…
យើងមានសុវត្ថិភាព
ឃ្លាំងដំកល់ដុំមាសរបស់សហរដ្ឋអាមេរិក ក្នុងបន្ទាយហ្វ៊ត នៅរដ្ឋខេនថាក់គី ជាអគារដែលមានការការពារយ៉ាងរឹងមាំ ដែលមានផ្ទុកដុំមាស៥ពាន់តោន ជាមួយនឹងវត្ថុមានតម្លៃផ្សេងទៀត ដែលរដ្ឋសហព័ន្ធមានតួរនាទីមើលថែរ។ បន្ទាយហ្វ៊ត ត្រូវបានការពារ ដោយទ្វារដែលមានទម្ងន់២២តោន និងមានប្រព័ន្ធការពារជាច្រើនជាន់ ដែលរាប់បញ្ចូល ស៊ីរ៉ែនប្រកាស់អាសន្ម កាំមីរ៉ាវីដេអូ ចំការមីន អ្នកយាមដែលប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ និងឧទ្ធម្ភាចក្រចម្បាំងអាផាឈីជាច្រើនគ្រឿងទៀត។ ផ្អែកទៅលើកំរិតនៃប្រព័ន្ធសន្តិសុខនេះ បន្ទាយហ្វ៊តត្រូវបានគេរាប់បញ្ចូល ក្នុងចំណោមកន្លែងដែលមានសុវត្ថិភាពបំផុត នៅលើផែនដី។
ដូចនេះ បន្ទាយហ្វ៊តជាកន្លែងមានសុវត្ថិភាពណាស់ ប៉ុន្តែ មានកន្លែងមួយទៀត ដែលមានសុវត្ថិភាពលើសនេះទៅទៀត ហើយមានពេញទៅដោយ របស់ដែលមានតម្លៃជាងមាសប្រាក់ទៅទៀត។ កន្លែងនោះ ជានគរស្ថានសួគ៌ ដែលបានរក្សាទុកអំណោយនៃជីវិតអស់កល្បជានិច្ច សម្រាប់យើងរាល់គ្នា។ សាវ័កពេត្រុស បានលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងឡាយ ឲ្យសរសើរដំកើងព្រះ ដ្បិតយើងមាន “សេចក្តីសង្ឃឹមដ៏រស់”។ សេចក្តីសង្ឃឹមដ៏រស់នោះ ជាការរំពឹងទុក ដោយជំនឿចិត្ត ដែលមានការលូតលាស់ និងមានភាពរឹងមាំកាន់តែខ្លាំង ពេលដែលយើងស្គាល់ព្រះយេស៊ូវកាន់តែច្បាស់(១ពេត្រុស ១:៣)។ ហើយសេចក្តីសង្ឃឹមរបស់យើង គឺផ្អែកទៅលើការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ។ អំណោយនៃជីវិតអស់កល្បជានិច្ចរបស់ព្រះអង្គ នឹងមិនដែលសាបសូន្យ ដោយសារអំណាចរបស់ពួកខ្មាំងសត្រូវឡើយ។ ភាពរុងរឿងនៃអំណោយនៃជីវិតអស់កល្បជានិច្ច មិនដែលបាត់បង់ឡើយ គឺនៅតែមានភាពស្រស់ថ្លាជានិច្ច ព្រោះព្រះនៅតែបន្តរក្សាអំណោយនៃជីវិតអស់កល្បនោះ ក្នុងនគរស្ថានសួគ៌ ប្រកបដោយសុវត្ថិភាពជានិច្ច។ ទោះបីជាជីវិតយើងក្នុងផែនដីនេះ អាចជួបការអាក្រក់អ្វីក៏ដោយ ក៏ព្រះអង្គនៅតែការពារវិញ្ញាណរបស់យើងជានិច្ច។ និយាយរួម ព្រះអង្គបានរក្សាទុកនូវមរដករបស់យើង…
ទីប្រឹក្សាច្រើន
លោកថូម៉ាស អ័ ខេមភីស(Thomas à Kempis) ដែលជាទេវវិទូ នៅសតវត្សរ៍ទី១៥ បានមានប្រសាសន៍ថា “តើមានអ្នកប្រាជ្ញណា ដែលមានចំណេះដឹងសព្វគ្រប់គ្មានកន្លែងចន្លោះ? ដូចនេះ ចូរកុំទុកចិត្តលើគំនិតរបស់ខ្លួនឯងពេក តែចូរត្រៀមចិត្ត ដើម្បីស្តាប់យោបលអ្នកដទៃផង”។ ទោះបីជាអ្នកមានទស្សនៈល្អក៏ដោយ តែបើអ្នកស្រឡាញ់ព្រះ នោះមានពេលខ្លះ អ្នកត្រូវអនុវត្តតាមទស្សនៈរបស់អ្នកដទៃ ដែលស្របតាមបំណងព្រះទ័យព្រះវិញ ដែលនាំឲ្យចំណេញជាង”។ លោកថូម៉ាសបានទទួលស្គាល់ សារៈសំខាន់នៃការសុំយោបល ពីទីប្រឹក្សាដែលយើងអាចទុកចិត្តបាន ពេលដែលយើងធ្វើផែនការសម្រាប់ជីវិតយើង។
ដើម្បីរស់នៅតាមបំណងព្រះទ័យព្រះ មនុស្សដែលឆ្លាតវ័យ គួរតែបើកចិត្ត ទទួលយោបលពីអ្នកដទៃ ដែលព្រះអាចប្រើ ដើម្បីនាំមកនូវប្រាជ្ញា សម្រាប់ដឹកនាំជីវិត។ ពេលដែលមនុស្សម្នាក់ស្វែងរកយោបលដ៏ឆ្លាតវ័យពីអ្នកដទៃ គាត់កំពុងតែបង្ហាញថា ខ្លួនអាចមើលរំលងចំណុចសំខាន់ៗមួយចំនួន ក្នុងការសម្រេចចិត្ត។
ស្តេចសាឡូម៉ូន ជាមនុស្សដែលឆ្លាតបំផុតរបស់ជនជាតិអ៊ីស្រាអែល បានសរសេរអំពីសារៈសំខាន់ នៃការទទួលយោបលពីអ្នកដទៃ។ គឺដូចដែលមានសេចក្តីចែងថា “ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ”(សុភាសិត ១៥:២២)។
ព្រះអម្ចាស់ជាអ្នកប្រឹក្សាយោបលដ៏អស្ចារ្យ(អេសាយ ៩:៦) ហើយព្រះអង្គសព្វព្រះទ័យនឹងការពារយើង តាមរយៈទីប្រឹក្សាដែលឆ្លាតវ័យ និងកោតខ្លាចព្រះ។ ចូរសុំយោបលពីពួកគេ ហើយអរព្រះគុណព្រះ សម្រាប់យោបលល្អៗដែលពួកគេផ្តល់ឲ្យ។ ពួកគេអាចជួយឲ្យយើងអាចមើលឃើញផែនការរបស់ព្រះអង្គ កាន់តែច្បាស់ ដែលព្រះអង្គមានសម្រាប់ជីវិតអ្នក។-Marvin Williams
ការស្រឡាញ់ខុស
លោកម៉ាទីន លីនស្ត្រម(Martin Lindstrom) ជាអ្នកនិពន្ធ និងវាទគ្មិន ដែលបានយល់ថា សព្វថ្ងៃនេះ មនុស្សជាច្រើនបានស្រឡាញ់ទូរស័ព្ទដៃខ្លាំងណាស់ គឺប្រៀបដូចជាមិត្តភ័ក្រដ៏ល្អបំផុតអញ្ចឹង។ លោកលីនស្ត្រមក៏បានធ្វើការពិសោធន៍ ដោយប្រើម៉ាស៊ីនស្គែនខួរក្បាល ដើម្បីស្វែងយល់អំពីដើមហេតុនៃបញ្ហានេះ។ គាត់បានឲ្យអ្នកស្ម័គ្រចិត្ត ដេកក្នុងម៉ាស៊ីនស្គែននោះ ហើយពេលដែលពួកគេឃើញ ឬឮទូរសព័្ទរបស់ខ្លួនរោទ៍ កោសិការប្រសាទក៏បានកម្រើកឡើងខ្លាំង នៅក្នុងខួរក្បាល ត្រង់ផ្នែកដែលទាក់ទងនឹងអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការអាណិត។ លោកលីនស្ត្រមក៏បានមានប្រសាសន៍ថា “ខួរក្បាលរបស់ពួកគេស្រាប់តែមានប្រតិកម្មឆ្លើយតបនឹងទូរស័ព្ទភ្លាមៗ គឺហាក់ដូចជាទូរស័ព្ទនោះជាមិត្តប្រុស ឬមិត្តស្រី ឬមួយជាសមាជិកគ្រួសាររបស់ខ្លួនអញ្ចឹង”។
មានរបស់ជាច្រើន ដែលទាក់ទាញក្តីស្រឡាញ់ ពេលវេលា និងចំណាប់អារម្មណ៍របស់យើង ហើយការនេះហាក់ដូចជាបង្ហាញថា យើងចាំបាច់ត្រូវឆែកពិនិត្យមើលចិត្តខ្លួនឯងជានិច្ច ដើម្បីឲ្យដឹងច្បាស់ថា យើងកំពុងផ្តោតជីវិតយើង ទៅលើអ្វី។ លោកយ៉ូស្វេបានប្រាប់រាស្រ្តអ៊ីស្រាអែលថា ពួកគេត្រូវតែស្រឡាញ់ និងថ្វាយបង្គំតែព្រះអម្ចាស់ប៉ុណ្ណោះ(យ៉ូស្វេ ២៤:១៤)។ ត្រង់ចំណុចនេះ គាត់កំពុងប្រាប់ពួកគេឲ្យប្រព្រឹត្តផ្ទុយ នឹងសាសន៍ដទៃដែលនៅជុំវិញពួកគេ ដែលថ្វាយបង្គំរូបព្រះ។ គេធ្វើរូបព្រះទាំងនោះ ពីលោហធាតុ ហើយគ្រាន់ជាស្នាដៃដែលមនុស្សបានបង្កើតប៉ុណ្ណោះ(ទំនុកដំកើង ១១៥:៤) គឺគ្មានអំណាចអ្វីទាល់តែសោះ បើធៀបនឹងព្រះអម្ចាស់។ ដូចនេះ រាស្រ្តរបស់ព្រះបានទទួលការលើកទឹកចិត្ត ឲ្យស្វែងរកភាពសុខសាន្ត នៅក្នុងព្រះអង្គ មិនមែននៅក្នុងព្រះដទៃឡើយ(ពួកចៅហ្វាយ ១០:១៣-១៦)។ ពេលគេចោទសួរព្រះយេស៊ូវ អំពីក្រឹត្យវិន័យ ព្រះអង្គក៏បានមានបន្ទូលបញ្ជាក់ឡើងវិញ អំពីក្រឹត្យវិន័យដែលចែងថា “ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់…
ការចាប់ផ្តើមជាថ្មី
មនុស្សគ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមជីវិតជាថ្មី។ ពេលលោកប្រាយ៉ាន(Brayan) នៅក្មេង គាត់បានចូលក្រុមជើងកាង នៅសាលាបឋម។ ពេលគាត់មានអាយុ១២ឆ្នាំ គាត់បានរត់ចោលផ្ទះ ហើយជីវិតរបស់គាត់ក៏ត្រូវវង្វេង នៅក្នុងក្រុមជើងកាង និងការការញៀនថ្នាំអស់បីឆ្នាំ។ ទោះបីជាគាត់បានចាកចេញពីក្រុមជើងកាង ហើយត្រឡប់មកផ្ទះវិញក៏ដោយ ក៏គាត់នៅតែមានការពិបាក ពេលដែលគាត់ត្រូវគេដេញចេញពីសាលារៀន ដោយសារគាត់លក់ថ្នាំញៀននៅទីនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលគាត់ចូលរៀននៅក្នុងសាលាវិទ្យាល័យមួយទៀត មានគ្រូបង្រៀនម្នាក់បានលើកទឹកចិត្តគាត់ ឲ្យសរសេរអំពីបទពិសោធន៍នៃជីវិតរបស់គាត់ ជាជាងបន្តប្រព្រឹត្តការអាក្រក់ទាំងនោះឡើងវិញ។ ពេលនោះ គាត់ក៏បានទទួលយកការកែខ្លួនយ៉ាងរីករាយ ហើយក៏បានចាប់ផ្តើមជីវិតជាថ្មី។
យ៉ាងណាមិញ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយ ដើម្បីលើកទឹកចិត្តប្រជាជនយូដា ឲ្យគិតអំពីការចាប់ផ្តើមជីវិតជាថ្មីផងដែរ ពេលដែលពួកគេកំពុងរស់នៅជាឈ្លើយសង្រ្គាម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ”(អេសាយ ៤៣:១៨)។ ព្រះអង្គបានប្រាប់ពួកគេឲ្យឈប់រស់នៅ ក្នុងការដាក់ទោសនោះទៀត។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេផ្តោតអារម្មណ៍ទៅលើព្រះ ដែលនឹងប្រទានពួកគេនូវការចាប់ផ្តើមជាថ្មី ដោយនាំពួកគេចេញពីចក្រភពបាប៊ីឡូន ត្រឡប់ទៅផ្ទះវិញ តាមរយៈការធ្វើដំណើរចាកចេញជាថ្មីមួយទៀត(ខ.១៩)។
កាលណាយើងមានព្រះ នោះយើងអាចចាប់ផ្តើមជីវិតជាថ្មី។ ព្រះអង្គអាចជួយយើង ឲ្យបំភ្លេចអតីតកាល ហើយចាប់ផ្តើមតោងព្រះអង្គឲ្យជាប់។ ទំនាក់ទំនងជាមួយព្រះអង្គ ផ្តល់ឲ្យនូវសេចក្តីសង្ឃឹមថ្មី ដល់អស់អ្នកដែលទុកចិត្តព្រះអង្គ។-Marvin Williams